ខេត្តកំពង់ធំ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ក្របៅ ស្ថិតនៅភូមិ ស្ទឹងសែន សង្កាត់ កំពង់ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះ
សំណាលដោយលើកឡើងថា : ១.ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ ម៉ោងលើ ២៤ ម៉ោង និងបែងចែកកម្លាំងផ្លាស់ប្ដូរវេនប្រចាំការ ដើម្បីកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: សុវត្ថិភាពសង្គម ជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាព, ២.គោរពប្រតិបត្តិបទវិន័យ របស់កងកម្លាំងនគរបាលជាតិ, ៣.អនុវត្ត តួនាទី ភារកិច្ច គ្រប់ឋានានុក្រម តាមប្រកាស សេចក្តីសម្រេច បទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន,៤.ពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្រ ស្រាវជ្រាវ ស្វែងយល់បន្ថែម តាមប្រព័ន្ធបណ្ដាញសង្គម,៥.ការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង, ៦.ការផ្លាស់ប្ដូរឥរិយាបថ ពីអ្នកគ្រប់គ្រង ជាបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ,៧.ពន្លឿនការងារ ផ្ដល់ឯកសារលិខិតរដ្ឋបាល : .សៀវភៅស្នាក់នៅ .សៀវភៅគ្រួសារ .អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,៨.បង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ មន្ត្រីរាជការជុំវិញខ្លួន។
ខណៈនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ បានឆ្លៀតឱកាស ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ព្រមទាំងឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង និងថវិកាមួយចំនួនទៀត ៕