General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តាំងតំណាងចូលរួមគោរពវិញ្ញាណក្ខន្ធសព នៅស្រុកឯកភ្នំ

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨និង១៥នាទី លោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សតំណាងលោក ឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំលោកស្នងការរង និងលោកវរសេនីយ៍ឯក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុភាព អតីតមេបញ្ជាការរងយោធភូមិភាគទី៥ ខណៈឯកឧត្តមបានទទួលមរណៈភាពកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ហើយសពកំពុងតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាននៃសពភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងបាននាំយកថវិកា លោកឧត្តមសេនីយ៍ទោស្នងការចំនួន ១,០០០,០០០រៀល (មួយលានរៀល) ប្រគល់ជូនគ្រួសារសព ។

ថ្នាក់ដឹកនាំស្នងការនិងមន្រ្តីនគរបាលទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារសព៕