ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យ ណែនាំកងកម្លាំងនគរបាល និងកម្លាំងពាក់ព័ន្ធ ដែលកំពុងឈរការពារថែរក្សាសន្តិសុខ រៀបចំសណ្តាប់ធ្នាប់សាធារណៈ ចំណតយានយន្តរបស់បេក្ខជន ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៨ តុលា ឆ្នាំ២០២៤ នៅតាមមណ្ឌលប្រឡង ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ និងបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងឈររង់ចាំកូនក្មួយប្រឡងផងដែរ ៕