រាជធានីភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ឯកភាព និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី សេចក្តីព្រាងនៃការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ៥ឆ្នាំ ( ២០២៤-២០២៨ ) របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង និងលោក-លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ សរុបចំនួន ៤៥រូប៕