General Commissariat of National Police
.

កម្រងរូបភាពសកម្មភាពកម្លាំងនគរបាលខេត្តព្រៃវែង ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនសិស្សានុសិស្ស ក្រោយបញ្ចប់ការប្រឡង

Loading

ខេត្តព្រៃវែង ៖ នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចដែលជាថ្ងៃបញ្ចប់នៃការប្រលងមធ្យមសិក្សាទុតិយភូមិ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនសិស្សានុសិស្សដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៤ ដើម្បីបង្កភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ល្អកំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនេះ  ព្រមទាំងបានជួយការពារមធ្យោបាយយានជំនិះគ្រប់ប្រភេទ នៅតាមមណ្ឌលប្រឡងនានា ទូទាំងខេត្តព្រៃវែង ដែលមានចំនួន ១៥ មណ្ឌល គឺនៅ ក្រុងព្រៃវែងមានចំនួន ០៧មណ្ឌល, ស្រុកស្វាយអន្ទរ ០៣ មណ្ឌល និងស្រុកបាភ្នំ ០៣ មណ្ឌល ស្រុកពាមរក៍ មានចំនួន២ មណ្ឌល ។

សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រៃវែង ចុះជួយសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ តាមគោលដៅមណ្ឌលប្រលងនីមួយៗ  ខិតខំបំពេញបេសកកម្មនេះ បានយ៉ាងល្អប្រសើរដោយប្រកាន់ខ្ជាប់នូវស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់បំផុត ធ្វើយ៉ាងណាដើម្បីធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅបានយ៉ាងរលូន។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមជូនពរដល់ប្អូនៗឱ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីក្លាយខ្លួនជាយុវជនដែលជាទំពាំងស្នងឫស្សីចូលរួមបម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន ៕