កំពត៖ ថ្ងៃពុធ ០៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានចុះពិនិត្យតាមគោលដៅការពារមណ្ឌលប្រឡង នីមួយៗក្នុងខេត្តកំពត យោងតាមផែនការលេខ ០២២ ផ.ក/២៤ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ របស់ស្នងការនគរបាលខេត្តកំពត ស្តីពីផែនការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់តាំងនិងប្រើប្រាស់កម្លាំងសរុបចំនួន ២៣៤ នាក់ ក្នុងនោះកម្លាំងនគរបាលខេត្តចំនួន ៧៥ នាក់ អធិការដ្ឋាននគរបាល ក្រុងកំពតចំនួន ៦០នាក់ អធិការដ្ឋាននគរបាលទឹកឈូចំនួន ៤៨នាក់និងអធិការដ្ឋាន នគរបាលស្រុកអង្គរជ័យចំនួន ៦០នាក់។ ដើម្បីការពារសន្តិសុខសុវត្ថិភាព ជុំវិញបរិវេណមណ្ឌលប្រឡង ដែលមានចំនួន៧ មណ្ឌល ស្មើនឹង ១៥៤បន្ទប់ រួមមាន នៅក្រុងកំពត ស្រុកទឹកឈូនិងស្រុកអង្គរជ័យ៕