General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសបន្ត របស់នាយកដ្ឋាន-មន្ទីរ ចំណុះផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌

Loading

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសបន្ត របស់នាយកដ្ឋាន-មន្ទីរ ចំណុះផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៅសាលប្រជុំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គស្នងការរងទទួលដឹកនាំនាយកដ្ឋានជំនាញទាំង៤ និងមន្ទីរចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ប្រធាននាយកដ្ឋានទាំង៤ និងនាយកមន្ទីរ, នាយការិយាល័យរដ្ឋបាល-សរុប, ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់នាយកដ្ឋាន-មន្ទីរ ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដែលអានដោយប្រធានលេខាធិការដ្ឋាន, មតិចូលរួមពីប្រធាននាយកដ្ឋាន-មន្ទីរ និងអគ្គស្នងការរងទទួលដឹកនាំនាយកដ្ឋានជំនាញរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនកងកម្លាំងដែលខិតខំបំពេញការងារបានល្អកន្លងមកក៏ដូចជាឆ្នាំកន្លងទៅផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានឯកភាពឲ្យមានរបបប្រជុំទៀងទាត់របស់នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលើកទឹកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ ពិសេសបានលះបង់ទាំងកម្លាំងកាយចិត្ត ទាំងពេលវេលារបស់មន្រ្តីជំនាញ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ក៏បានដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់នាយកដ្ឋាន-មន្ទីរ ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមានប្រសាសន៍ដឹកនាំបន្ថែមដល់ថ្នាក់ដឹកនាំនាយកដ្ឋាន-មន្ទីរ ឲ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យបានសម្រេចជោគជ័យបន្ថែម សម្រាប់ខែបន្ទាប់ទៀត៕