General Commissariat of National Police
.

កម្លាំងនគរបាលខេត្តឧត្តរមានជ័យ ចុះសម្រួលចរាចរណ៍ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនសិស្សានុសិស្សប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤

Loading

ខេត្តឧត្ដរមានជ័យ ៖ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងនគរបាល សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថ ចុះសម្រួលចរាចរណ៍ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនសិស្សានុសិស្ស ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដើម្បីភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ល្អកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ព្រមទាំងបានជួយការពារមធ្យោបាយយាន្តជំនិះគ្រប់ប្រភេទ ដោយឥតគិតថ្លៃផងដែរ។

នៅទូទាំងខេត្តឧត្តរមានជ័យ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំទីតាំងចំនួន ២ និងចែកចេញជា ០៣មណ្ឌលប្រលង នៅតាមគោលដៅនីមួយៗកងកម្លាំងនគរបាលខេត្តឧត្ដរមានជ័យ បានយកចិត្តទុកដាក់ ក្នុងការការពារ សន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដោយភាពទទួលខុសត្រូវខ្ពស់ សូមជូនពរដល់ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤នេះ ប្រឡងជាប់គ្រប់ៗគ្នា សូមទទួលបានជោគជ័យ បាននិទ្ទេសល្អប្រសើរគ្រប់ៗគ្នា៕