ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នៅក្នុងដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។
កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រេីនទៀត នៅបរិវេណសាលាខេត្តបាត់ដំបង៕