រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆន ឡាឌី ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយលោកឧត្តមសេនីយ៍ត្រី វ៉ ហ៊ុងមីញ អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងនគរបាលវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ។
គោលបំណង នៃជំនួបខាងលើដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងនគរបាលប្រទេសទាំង២ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕