General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញសំណេះសំណាល និងប្រគល់ភារកិច្ចជូនអធិការរង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងរុនតាឯកតេជោសែន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញសំណេះសំណាល និងប្រគល់ភារកិច្ចជូនអធិការរង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ និងមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យបុគ្គលិក លោកអធិការ-អធិការរង និងមន្រ្តី នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់លើការបម្រើប្រជាពលរដ្ឋ ពិសេសលើសេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ បន្ថែមលើនោះផងដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ទៀតថា មន្រ្តីនគរបាលគ្រប់រូបត្រូវតែប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ ខិតខំសិក្សារៀនសូត្របង្កើនចំណេះវិជ្ជាថ្មីៗបន្ថែមទៀតទាក់ទងនិងការងារជំនាញរបស់ខ្លួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ ទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕