រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានដឹកនាំកិច្ចប្រជុំអឌ្ឍមាស ខែតុលា ត្រួតពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ របស់ការិយាល័យទាំង៦ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៦ អនក្រ.បក ស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ត្រីនគរបាលជាតិកម្ពុជា៕