General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អមដំណើរឯកឧត្តមអភិបាលខេត្តរតនគិរី អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ​ នៅមណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ

Loading

រតនគិរី ៖ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤​ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានអមដំណើរឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ​សម័យប្រឡង​ ០៨ /១០/២០២៤ នៅមណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ​​ ព្រមទាំងចុះត្រួតពិនិត្យស្ថានភាព នៃការបំពេញភារកិច្ច រក្សាការពារ សន្តិសុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌលប្រឡង​ទាំង៣​ ក្នុងខេត្តរតនគិរី​ ។

សូមប្អូនៗទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា​ ដោយទទួលបាននូវលទ្ធផលល្អ!