General Commissariat of National Police
.

កម្លាំងនគរបាលខេត្តព្រះវិហារ ចុះសម្រួលចរាចរណ៍ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២៤ ដែលមានរយៈពេល ២ថ្ងៃ

Loading

ព្រះវិហារ ៖ ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ តាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី សេង ផល្លី ស្នងការរងផែនការងារព្រហ្មទណ្ឌ ដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ការពារសន្តិសុខសុវត្ថិភាព ជូនក្មួយៗប្អូនៗសិស្សានុសិស្សធ្វើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២៣-២០២៤ (បាក់ឌុប) ដែលមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២៤ ដែលប្រើប្រាស់កន្លងសរុបចំនួន ១១៣នាក់ ស្រី ១៧នាក់ និងមានការចូលរួមសម្របសម្រួលពីក្រុមយុវជន សសយក ខេត្តជាច្រើននាក់ ។

ក្នុងឱកាសប្រឡងនេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងប្រតិភូអមដំណើរ អញ្ជើញជាអធិបតីភាព ក្នុងការកាត់វិញ្ញាសារប្រឡងនៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ។

នៅទូទាំងខេត្តព្រះវិហារមានចំនួន ០៤មណ្ឌល ស្មើ ៧៤បន្ទប់  សិស្សសរុបចំនួន ១,៨២០នាក់ ស្រី ១,០៥៥នាក់។ ក្នុងនោះ៖

១-សាលាបឋមត្បែងមានជ័យ មានចំនួន ២០ បន្ទប់ សិស្សសរុបចំនួន ៤៩៣នាក់ ស្រី ២៥៤នាក់

២-សាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ មានចំនួន ២១ បន្ទប់ សិស្សសរុបចំនួន ៥២៥នាក់ ស្រី៣២២នាក់

៣-សាលាគរុកោសល្យ មានចំនួន ១៣ បន្ទប់ សិស្សសរុបចំនួន ៣០២នាក់ ស្រី១៨០នាក់

៤-សាលាអនុវិទ្យាល័យហ៊ុនសែន មានចំនួន ២០បន្ទប់ សិស្សសរុបចំនួន ៥០០នាក់ ស្រី ២៩៩នាក់៕