General Commissariat of National Police
.

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឱ្យការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ ។

ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមក។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារជំនាញ រក្សាសន្តិសុខ និងអនុវត្តឱ្យបានរាល់កិច្ចការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន និងជាពិសេសផងដែលការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវអនុវត្តឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ ទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕