General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅបន្តខែតុលា របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

Loading

រតនគិរី ៖ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅបន្តខែតុលា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ដោយមានសមាសភាពចូលរួមលោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនទាំង២ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំសង្កាត់។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់លើលទ្ធផលកិច្ចប្រតិបត្តិការកាលពីខែកន្លងទៅ ជាពិសេសការរក្សាសណ្តាប់ធ្នាប់សន្តិសុខក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយជោគជ័យគួរជាទីមោទនៈ។ បន្ថែមលើលទ្ធផលល្អនាខែកន្លងទៅ លោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំពង្រឹងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនខេត្ត ក៏ដូចជាជាតិមាតុភូមិបានយ៉ាងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសត្រូវបន្តពង្រឹងលើការងារសណ្តាប់ធ្នាប់ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងការបង្រ្កាបការជួញដូរគ្រឿងញៀន ការងារអន្តោប្រវេសន៍ខុសច្បាប់ ការងារដើរល្បាតរបស់នគរបាលព្រំដែន និងពង្រឹងបន្ថែមការគោរពវិន័យសំលៀកបំពាក់របស់កងកម្លាំង។

បន្ថែមលើនេះលោកឧត្តមសេនីយ៍ទោស្នងការ បានផ្តល់ប្រសាសន៍ដឹកនាំលើផែនការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងផែនការការពារក្នុងសម័យប្រលងធម្យមសិក្សាទុតិយភូមិក្នុងពេលខាងមុខនេះអោយបានល្អម៉ឹងម៉ាត់ និងបន្តជំរុញការងារមួយចំនួនទៀតដែលត្រូវអនុវត្ត ដើម្បីធានាបានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕