General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ ប្ដេជ្ញា​ចិត្ត​ ការពារ​ រក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ ធានា​សុខ​សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ធំ​

Loading

ខេត្តកំពង់ធំ​៖​ រសៀល​ថ្ងៃ​ទី​០៤​ ខែ​​សីហា​ ឆ្នាំ​២០២៤​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ សម្រាប់​ការងារ​ ការពារ​​ថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ក្នុង​ឱកាស​ពី​ធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ស្នងការ​ បាន​ថ្លែង​ថា​ ដោយ​អនុវត្ត​តាម​គោលការណ៍​ ថ្នាក់ដឹកនាំ​ ក្រសួងមហាផ្ទៃ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ឯកឧត្តម​​នួន​ ផា​រ័​ត្ន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ដាក់​ចេញ​នូវ​ផែនការ​សរុប​ កម្លាំង​សរុប​ មធ្យោបាយ​សរុប​ សំដៅ​​ធានា​ ថែរក្សា​បាន​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ សម្រាប់​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ នា​ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែ​ សីហា​ ឆ្នាំ​២០២៤​នេះ​ ។​

​លោក​ ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជាក់​ថា​ តាម​វត្ត​អារាម​ រម​នី​យ​ដ្ឋា​ន​ ទីកន្លែង​សប្បាយភាព​ ប្រគំ​តន្ត្រី​ ត្រូវ​បាន​ពង្រាយ​កងកម្លាំង​គ្រប់​មូលដ្ឋាន​ទូ​ទាំង​ខេត្ត​ ថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ បង្ក​បរិយាកាស​ សុខ​សប្បាយ​រីករាយ​ ​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឱកាស​ចូលរួម​អបអរសាទរ​ ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ​ ។​

​ដោយឡែក​ក្រៅពី​ការ​បញ្ចុះ​កម្លាំង​ តាម​បណ្តា​គោលដៅ​សំខាន់ៗ​ លោក​ឧត្តមសេនីយ៍​ ហេង​ សុផល​ បាន​ឲ្យ​ដឹង​ថា​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ បាន​ត្រៀម​កងកម្លាំង​ សម្ភារៈ​ មធ្យោបាយ​ អន្តរាគមន៍​ សម្រាប់​កិច្ច​ប្រតិបត្តិ​ សង្គ្រោះ​ ដល់​ប្រជាពលរដ្ឋ​ នាគ្រា​ជួប​ហេតុ​ការ​ ណាមួយ​ដែល​អាច​កើត​មាន​ឡើងជា​ចៃដន្យ​ ផង​ដែរ​ ។​

​ជា​ចុង​ក្រោយ​លោកស្នងការ​ សូម​ចូលរួម​គាំទ្រ​ អបអរសាទរ​ ចំពោះ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ សម្រាប់​ប្រទេស​កម្ពុជា​ យើង​លើក​ដំបូង​ ដែល​មាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ​ក្រោម​ការ​ផ្តួចផ្តើម​គំនិត​ប្រកបដោយ​គិត​បណ្ឌិត​ ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បន្សល់​ជា​កេរមត៌ក​ដល់​ប្រជាជន​ជំនាន់​ក្រោយ​៕​