ឧត្តរមានជ័យ ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរង ផែនការងារសេនាធិការ ចូលរួមអមដំណើរ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ចុះត្រួតពិនិត្យមណ្ឌលប្រឡង និងសួរសុខទុក្ខបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានគណៈកម្មាធិការរៀបចំការប្រឡង លោកប្រធានមន្ទីរអប់រំខេត្ដ លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក-លោកស្រីអភិបាលរងក្រុង លោកនាយកសាលា និងមន្រ្ដីចំណុះមន្ទីអប់រំ យុវជន និងកីឡា ខេត្ដឧត្ដរមានជ័យ ៕