កែប ៖ ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រង្វង់មូលសួនច្បារ និងសំណង់សិល្បការ្យរង្វង់មូលជ្រូកទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅមុខមន្ទីរទេសចរណ៍ខេត្តកែប៕