General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២៤ អំពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញ ចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២៤ អំពីការងារសន្តិសុខសណ្ដាប់សាធារណៈ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តមសួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំង៦ និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង។ ពិធីនេះប្រារព្ធឡើងនៅអាគារ B សាលាខេត្តព្រៃវែង ៕