General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកងកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Loading

កណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋាន ធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំង ដែលបានខិតខំបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ និងការប្រឡងសញ្ញាបត្រទុតិយភូមិ ដែលនឹងឈានចូលមកនាពេលខាងមុខនេះ ត្រូវធ្វើយ៉ាងណាការពារ ជូនក្មួយៗ ទាំងកន្លែងស្នាក់នៅ និងនៅតាមមណ្ឌលប្រឡង ត្រូវធានាបានសន្តិសុខ សុវត្ថិភាពល្អប្រសើរ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ត្រូវបន្តស្មារតីគោរពតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិ និងត្រូវមានសាមគ្គីភាពល្អក្នុងអង្គភាព៕