រាជធានីភ្នំពេញ ៖ អនុវត្តតាមទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។
ជាក់ស្តែងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ៖
១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន២៥៥នាក់ (ផ្តល់ឡើងវិញ ចំនួន២១៤នាក់ និងផ្តល់ថ្មីចំនួន៤១នាក់។
២.ផ្តល់សៀវភៅស្នាក់នៅថ្មី ០៨គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៤១គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ២២គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ២០គ្រួសារ៕