ខេត្តតាកែវ ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងនគរបាលបាលជាតិ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ ក្រើនរំលឹកដាស់តឿន និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីរបស់ក្រសួងមហាផ្ទៃ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមមណ្ឌលប្រឡងនីមួយៗឲ្យបានល្អ ពង្រឹងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកគ្រប់ក្រុង ស្រុកទាំងអស់ចុះជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះតាមដងផ្លូវទីប្រជុំ ផ្សារ សាលារៀន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិក្សានុសិស្សដែលមកប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅថ្ងៃទី៨ ៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕