ស្វាយរៀង ៖ ព្រឹកថ្ងៃចន្ទ ០៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកលោក លោកស្រី នាយនគរបាលជាន់ខ្ពស់ និងនាយ នាយរងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត មានប្រសាសន៍ណែនាំ អំពីការគោរពវិន័យបំពេញការងារ ការប្រើប្រាស់ឯកសណ្ឋានអោយបានត្រឹមត្រូវ ការធ្វើអនាម័យក្នុងអង្គភាព ផ្សព្វផ្សាយពីសភាពការណ៍នាពេលបច្ចុប្បន្ន ដើម្បីត្រៀមបង្ការ បង្ក្រាបទាន់ពេលវេលា និងបានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលមានស្មារតី ទទួលខុសត្រូវ គោរព និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់៕