ស្វាយរៀង៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ កាពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់ដំណើរ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ឡឹក ចំរេីន មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង តំណាង លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាកងរាជអាវុធហត្ថខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ចេីញចូលរួមពី លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរងនគបាលខេត្ត និងមេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងលោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង និងលោក លោកស្រីដែលមានសមាសភាពក្នុងផែនការការពារជាច្រើនរូបទៀត៕