General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាមចំនួន ១៤នាក់

Loading

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាមចំនួន ១៤នាក់ រួមមានសិក្ខាកាមកំពុងបន្តការសិក្សា នៅប្រទេសវៀតណាមចំនួន ០៨នាក់ ដែលទទួលបានការឈប់សម្រាក នាឱកាសបុណ្យភ្ជុំបិណ្ឌ និងសិក្ខាកាម ដែលត្រូវទៅចូល រួមបណ្តុះបណ្តាញនៅសាលាមិត្តភាពកម្ពុជា-វៀតណាមចំនួន ០៦នាក់ ។

ជាមួយនិងការសំណេះសំណាលនេះ លោកស្នងការ ក៏បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារជូនអង្គភាព ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ មានឧបត្ថម្ភជាថវិកាសម្រាប់ជាការលើកទឹកចិត្ត និងធ្វើការផ្តាំផ្ញើដល់សិក្ខាកាម ត្រូវបន្តការប្រឹងប្រែងរៀនសូត្ររហូតដល់បញ្ចប់វគ្គសិក្សាគ្រប់ៗគ្នា៕