បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអមដំណើរជាមួយ លោកនាយការិយាល័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ប៉ាល់ សំអឿនទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភានីតិកាលទី៧ និងជាអតីត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:១០នាទីយប់ក្នុងជន្មាយុ ៨៥ឆ្នាំដោយជរាពាធ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស វិតបានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងរូបលោកផ្ទាល់ចំពោះការបាត់បង់ស្វាមី ឳពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃចំពោះកូនចៅនាពេលកន្លងមក៕