មណ្ឌលគិរី៖ នារសៀល ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដោយគិតចាប់ពីថ្ងៃទី១៨ ខែកញ្ញ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការចាំបាច់មួយចំនួន ដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងលោកមេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកទាំង០២ ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ។
កិច្ចប្រជុំនេះបានប្រពិត្តធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
ជាកិច្ចចាប់ផ្តើបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ បើកកិច្ចប្រជុំនិងបានអនុញ្ញាតិអោយ លោកស្នងការរង នៅតាមបណ្តាផែនជំនាញសំខាន់ៗ ឡើងរាយការណ៍ស្តីពី សកម្មភាពការងារចាំបាច់មួយចំនួន និងធ្វើផែនការសកម្មភាពទៅលើការងារ ជំនាញនិមួយៗមិនតែប៉ុណ្ណោះលោកស្នងការក៏បាន អនុញ្ញាតិអោយលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ ឡើងរាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅតាមបណ្តាអធិការក្រុងស្រុកទាំងប្រាំ។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការផ្សព្វផ្សាយនៅផែនការចាំបាច់មួយចំនួន របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅការផ្សព្វផ្សាយមួយចំនួនដូចខាងក្រោម៖
ទី១ /សូមឱ្យពង្រឹង ការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំដាក់ផែនការណ៍ការពារ ឱ្យមាន សុវត្ថិភាពសង្គម ឡើងវិញ។
ទី២ /ការងារសន្តិសុខ ត្រូវបង្កើននូវការយកចិត្តទុកដាក់ ចុះទៅតាមបណ្តាមូលដ្ឋាន ដើម្បីស៊ើបអង្កេតទៅលើការងារសន្តិសុខ អោយបានច្បាស់លាស់ តាមដានត្រួតពិនិត្យ រាល់សកម្មភាពក្រុមក្មេងទំនើងគ្រប់ប្រភេទ ដែលបង្កអសន្តិសុខដល់សង្គម ត្រួតពិនិត្យរាល់ការឆ្លងដែន របស់ជនបរទេសគ្រប់ប្រភេទ មានការស្នាក់នៅនិងការរកស៊ីជួញដូរផ្សេងៗ ការិយាល័យអន្តោប្រវេសន៍ ត្រូវពង្រឹងកម្លាំងសមត្ថកិច្ចឱ្យបានច្បាស់លាស់។
ទី៣ /បន្តត្រួតពិនិត្យទៅលើមន្ត្រីណា សកម្មត្រូវបានលើកទឹកចិត្ត និងផ្ដល់ជាប័ណ្ណសរសើលិខិតសរសើរ និងត្រូវដំឡើងឋានន្តរស័ក្ក និងតួនាទីភារកិច្ចជូនមន្រ្តីនគរបាល ដែលខិតខំបំពេញការងារ រីឯមន្ត្រីណាដែលអសកម្មក្នុងការងារ សូមឱ្យរាយការណ៍មកឬក៏សរសេរសំណើមក មកអង្គភាពដើម្បីកែរសម្រួលតួនាទីភារកិច្ច ឬអនុវត្តវិន័យទៅតាមវិន័យរបស់ កងកម្លាំងនគរបាលជាតិ មុននិងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕