General Commissariat of National Police
.

អធិការនគរបាលស្រុកស្វាយជ្រំ ចុះដាក់សូឡាបំភ្លឺតាមដងផ្លូវនៅភូមិស្វាយតាប៉

Loading

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩និង០០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះដាក់សូឡាបំភ្លឺតាមដងផ្លូវក្រាលកៅស៊ូADB៣១០ ស្ថិតនៅភូមិស្វាយតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាការឧបត្ថម្ភរបស់សប្បុរសជន ចំនួន៤ដើម តាមរយៈការស្នើសុំរបស់លោកអធិការនគរបាលស្រុក និងប្រជាពលរដ្ឋក្នុងឃុំ ដោយមានការចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក, លោកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស, លោកមេភូមិតាប៉ ប្រជាការពារភូមិ និងប្រជាពលរដ្ឋក្នុងភូមិ។

ក្រោយពីដាក់សូឡារួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ ក៏បានចូលសួរសុខទុក្ខលោកស្រីមេឃុំតាសួស នៅផ្ទះ ដែលទើបតែចេញពីមន្ទីរពេទ្យប្រទេសវៀតណាម៕