ខេត្តកំពត ៖ ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់ សមាគមមិត្តនគរបាលជាតិ ជូនដល់សពមន្ត្រីនគរបាលមរណ:ចំនួន ០១នាក់ ទឹកប្រាក់ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ០១ នាក់ ចំនួនទឹកប្រាក់ ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងគ្រួសារមន្ត្រីចូលនិវត្តន៍ ០២ នាក់ ទឹកប្រាក់ចំនួន ៤.០០០.០០០.៛ (បួនលានរៀល) ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការ ដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ថែរក្សា សុខភាព អនាម័យ ដោយអនុវត្តតាមវិធានការណ៍ក្រសួងសុខាភិបាល ដើម្បីរួចផុតពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នា៕