General Commissariat of National Police
.

ឯកឧត្តម សួន សុម៉ាលី ចុះសួរសុខទុក្ខកងកម្លាំងតាមគោលដៅឈរជើងក្នុងភូមិសាស្ត្រខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អមដំណើរដោយ លោក​ឧត្ដមសេនីយ៍​ទោ​ ឈឿន ប៊ុនឆន ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្ត ចុះត្រួតពិនិត្យ និងជួបសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដែលប្រចាំការនៅគោលដៅឈរជើងនៅគល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ដើម្បីបញ្ជៀស និងសម្រួលលំហូរចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយដងផ្លូវជាតិ ១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីស្រុកកំណើតដើម្បីបំពេញកិច្ចការងារនៅរាជធានីភ្នំពេញវិញ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ ។

គួរបញ្ជាក់ដែរថា ក្នុងពិធីចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនិងកម្លាំងប្រជាការពារនេះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភ នូវថវិកា និងគ្រឿងឧបភោគបរិភោគ និង ភេសជ្ជៈ មួយចំនួន ដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្ម ឈរជើងនៅតាមគោលដៅនីមួយៗផងដែរ ៕