ខេត្តកែប ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បន្តចុះដឹកនាំត្រួតពិនិត្យកម្លាំងតាមគោលដៅ ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍និងបង្ការទប់ស្កាត់បទល្មើសលួច ឆក់ប្លន់ ក្មេងទំនើង នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅតាមដងផ្លូវ និងតាមតំបន់រមនីយដ្ឋានទេសចរណ៍ ជាពិសេសនៅតំបន់រមនីយដ្ឋានទេសចរណ៍ឆ្នេរកែប ផ្សារក្តាម និងឆ្នេរអង្កោល ដែលមានភ្ញៀវទេសចរណ៍ ប្រមាណ ៣៧,២២៥នាក់ ភ្ញៀវអន្តរជាតិ ប្រមាណ ១៨៦នាក់ អញ្ជើញមកសំរាកកម្សាន្ត ក្នុងខេត្តកែប មានសុវត្ថិភាពល្អប្រសើរ៕