ប៉ៃលិន ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីសំណេះសំណាល និងនាំយកទេយ្យទានពីបណ្តាវត្តអារាមក្នុងខេត្តប៉ៃលិន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕