General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញចុះត្រួតពិនិត្យកម្លាំងតាមគោលដៅ ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នាឱកាសបុណ្យភ្ជុំបិណ្ឌ

Loading

ខេត្តកែប ៖ ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញចុះត្រួតពិនិត្យកម្លាំងតាមគោលដៅ ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបញ្ចៀសការកកស្ទះចរាចរណ៍ នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅតាមដងផ្លូវ វត្តអារាម និងតាមតំបន់រមនីយដ្ឋានទេសចរណ៍ ជាពិសេសនៅតំបន់រមនីយដ្ឋានទេសចរណ៍ឆ្នេរកែប និងផ្សារក្តាម ខេត្តកែប៕