General Commissariat of National Police
.

កម្លាំងនគរបាលខេត្ដឧត្ដរមានជ័យ ចុះការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

Loading

ខេត្ដឧត្ដរមានជ័យ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ កម្លាំងផែនការងារសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៥ បានចុះការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សម្រួលចរាចរណ៍ អប់រំណែនាំប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នពេលធ្វើដំណើរលើដងផ្លូវ ជូនបងប្អូននាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅតាមទីវត្ដអារាម និងគោលដៅសំខាន់ៗនានាក្នុងមូលដ្ឋានខេត្ដ៕