General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកងកម្លាំងនគរបាល ចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់សមាជិក និងគ្រួសារសមាជិកអតីតយុទ្ធជន

Loading

កំពង់ធំ៖ ទោះបីជាមមាញឹកការងារយ៉ាងណា លោកឧត្តមសេនីយ៍ស្នងការនគរបាល មិនភ្លេចពីគុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ព្រមទាំងដឹកនាំកង កម្លាំងចុះសួរសុខទុក្ខ ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកា ជូនសមាជិក គ្រួសារសមាជិកអតីតយុទ្ធជន នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ព្រឹកថ្ងៃ១ ខែ តុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ដើម្បីជាតិមាតុភូមិ ការពារ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ជារៀងដរាបថ្នាក់ដឹកនាំ តែងតែគិតគូរពី សុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក មិនបោះបង់ចោលបងប្អូន ស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ ចាត់តាំងក្រុមការងារ ចុះដល់លំនៅដ្ឋាន នាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ជាប្រចាំ ។

បន្ថែមលើកិច្ចសំណេះសំណាលលោកឧត្តមសេនីយ៍ ស្នងការ ផ្ដាំផ្ញើថា÷រដូវកាលនេះ ជារដូវវស្សា សូមបងប្អូន ១.ត្រៀមលក្ខណៈ សម្រាប់ការបង្ករបង្កើនផល ដាំដំណាំ បន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង,២.ថែទាំសុខភាព តាមរយៈការធ្វើអនាម័យ បរិភោគម្ហូបអាហារ ចម្អិនបានល្អ ហូបទឹកស្អាត សម្អាតបរិស្ថាន ជុំវិញគេហដ្ឋានបងប្អូនស្នាក់នៅ។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគរួមមាន :១-អតីតយុទ្ធជនទាំង ០៤ គ្រួសារ ក្នុង ០១ គ្រួសារទទួលបាន.អង្ករទម្ងន់ ៥០គីឡូក្រាម,មី ០១ កេស,ទឹកបរិសុទ្ធ ០១ កេស,ថវិកា ១០០,០០០រៀល,២-មេភូមិថវិកា១០០,០០០រៀល,៣-សមាជិកអតីត យុទ្ធជន ២០ នាក់ និងកម្លាំងប្រជាការពារ ១០ នាក់ ទទួលបានថវិកាមួយចំនួន សរុបថវិកា ១,៧៥០,០០០រៀល ៕