ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ លើកទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី០៨-០៩ ខែតុលា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក្នុងនោះដែរក៏មានការអញ្ជើញចូលរួម ពីលោក ស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ ក្រុងស្រុកទាំង៥ លោកមេបញ្ជាការវសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍នគរបាលទាំង ២៤ ។
ក្នុងឱកាសនោះដែរ លោកស្នងការ បានដាក់ចេញនូវផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់អោយបានល្អប្រសើរ សម្រាប់ថ្ងៃប្រឡងថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ ពិសេសគណៈកម្មាការ ប្រឡងតាមមណ្ឌលនីមួយៗ ដោយបែងចែកភារកិច្ចទទួលខុសត្រូវតាមមុខព្រួញក្នុង និងក្រៅ បរិវេណអោយបានម៉ត់ចត់ ធានាការយាមកាម ២៤/២៤ ម៉ោង ៕