General Commissariat of National Police
.

ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ

Loading

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ការពារសុវត្ថិភាពជូន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅស្នាក់ការ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ។

ក្រោយកិច្ចប្រជុំ គណៈអធិបតីក៏បានចែកប័ណ្ណសរសើរដល់អ្នកមានស្នាដៃល្អ និង ទទួលទានអាហារសាមគ្គីរួមគ្នាផងដែរ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាលសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ដើម្បីបញ្ចៀសការកកស្ទះ ៕