មណ្ឌលគិរី ៖ បន្ទាប់ពីសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រួចមក នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្មងការនគរបាលជាតិ បានអញ្ជើញបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលកំពុងឈរជើងយ៉ាងអង់អាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូម
មានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ដែលទទួលបានជោគជ័យនាពេលកន្លងមកនេះ៕
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្ដចុះសំណេះសំណាលសួរសុខទុក្ខកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី