General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តប្រាសាទរាជាធិបតី “ហៅវត្តព្រិន្ទ”

Loading

សៀមរាប ៖ ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងភរិយា រួមជាមួយថ្នាក់ដឹកនាំនិងសហការី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តប្រាសាទរាជាធិបតី “ហៅវត្តព្រិន្ទ” ដើម្បីឧទ្ទិកុសលជូនដល់វិញ្ញាណក្ខន្ធ័បុព្វការីជនទាំងឡាយតាមព្រះពុទ្ធសាសនា ។

នៅក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះ លោកឧត្តមសេនីយ៍ទោ ស្នងការ និងភរិយា រួមជាមួយថ្នាក់ដឹកនាំនិងសហការី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ រៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការ សមាទានសីល រាប់បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសល ជូនដល់បុព្វការីជន ញាតិកាទាំង៧សណ្តាន និងនាយ នាយរង ពលនគរបាល ដែលបានពលី ជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះផងដែរ ៕