General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ អញ្ជើញ​អមដំណើរ​ ក្នុង​កិច្ច​ដំណើរការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ដ្រី​ នគរបាល​ជាតិ​កម្ពុជា​ ឱ្យ​ចូល​បម្រើ​ការងារ​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន

Loading

សៀមរាប​ ៖​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ១៥​រោច​ ខែអាសាឍ​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២៤​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ អញ្ជើញ​អមដំណើរ​ ឯកឧត្តម​ សន្តិ​បណ្ឌិត​ ចាន់​ អ៊ា​ន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ក្នុង​កិច្ច​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នៅ​មណ្ឌល​ប្រឡង​ វិទ្យាល័យ​សម្តេចឪ​ ដែល​ស្ថិត​នៅ​ភូមិ​ថ្នល់​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡងប្រជែង​សរុប​ចំនួន​ ២០០​នាក់​ ស្រី​ ៤៣​នាក់​។​

​ចំពោះ​ការ​ប្រឡងប្រជែង​នេះ​ បេក្ខជន​ត្រូវ​បាន​អនុវត្ត​ គឺ​មិន​ត្រូវ​ពិភាក្សា​គ្នា​ បើក​ចម្លង​ លួច​ចម្លង​ និង​ឱ្យ​គេ​ចម្លង​,​មិន​ត្រូវ​យក​អាវុធ​ជាតិ​ផ្ទុះ​ ចូល​ក្នុង​មណ្ឌល​ប្រឡង​,​ មិន​ត្រូវ​យក​សំណៅ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ ដូច​ជា​ទូរស័ព្ទ​ និង​សម្ភារ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ចូល​ក្នុង​បន្ទប់​ប្រឡង​,​មិន​ត្រូវធ្វើ​សញ្ញា​សម្គាល់​ផ្សេងៗ​លើ​សន្លឹក​កិច្ចការ​ និង​មិន​ត្រូវ​ឱ្យ​អ្នក​ដ៏​ទៃ​ប្រឡង​ជំនួស​។​

​រាល់​ការ​ប្រព្រឹត្ត​ល្មើស​នឹង​បទ​ប្ប​ញ្ញាត្តិ​ខាងលើ​ បេក្ខជន​នឹង​ត្រូវ​បាន​បញ្ឈប់​ការ​ប្រឡង​ដោយ​អនុ​គណៈកម្មការ​អនុរក្ស​៕​