General Commissariat of National Police
.

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៣ ចំនួន៥វត្ត នៅខេត្តបន្ទាយមានជ័យ

Loading

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ចំនួន៥វត្ត ដែលប្រារព្ធធ្វើពិធីនៅនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីរាប់បាទព្រះសង្ឃរួច ឯកឧត្តម ស សុខា ក៏បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការទាំង៥វត្ត រួមមាន៖ វត្តគីរីជុំចំការខ្នុរ វត្តសិរីមង្គល វត្តប្រាសាទារាម(ប្រាសាទត្បែង) វត្តគីរីរុក្ខារាម(ថ្មរមៀល) និងវត្តគីរីរុក្ខារាមធ្លក ក្នុង១អង្គ ចំនួន៨០ម៉ឺនរៀល បច្ច័យកសាងក្នុង១វត្ត ចំនួន៤លានរៀល ប្រគេនបច្ច័យដល់ព្រះសង្ឃគង់នៅវត្តចំការខ្នុរចំនួន២៨អង្គ ក្នុង១អង្គ ចំនួន១០ម៉ឺនរៀល ក្នុងនោះក៏មានការចែកជូនអំណោយមួយចំនួនដល់លោកតា លោកយាយ ចំនួន៥០នាក់ផងដែរ។

ក្រៅពីការពារសុវត្ថិភាពជូនថ្នាក់ដឹងនាំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាលសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ដើម្បីបញ្ចៀសការកកស្ទះ ផងដែរ៕