ខេត្តកែប ៖ នាព្រឹកថ្ងែ30 ខែកញ្ញា ឆ្នាំ2024 ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំផ្សព្វផ្សាយការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិសង្គម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខាងមុខ ក្នុងពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានថ្នាក់ដឹកនាំមន្ត្រីនគរបាលខេត្តនិងលោកអធិការនគរបាលក្រុង ស្រុកទាំងពីរចូលរួម ចំនួន219នាក់។
មានប្រសាសន៍ទៅកាន់អង្គពិធីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានរំលឹកណែនាំបន្ថែមពីការងារក្តាប់សភាពការណ៍ ការបំផុសចលនាមហាជនបង្ការទប់ស្កាត់ការបំផុសអូសទាញខុសច្បាប់ពីក្រុមប្រឆាំង
និងត្រូវបែងចែកកម្លាំងប្រចាំការនៅនឹងកន្លែង ចុះការពារគោលដៅធានាការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រព្រិត្តិទៅដោយរលូននិងមានសុវត្ថិភាពល្អ។
ដោយឡែកលោកស្នងការក៌បានរៀបចំកម្លាំងនគរបាលចរាចរណ៍
បន្ថែមទៅរមណីយ៍ដ្ឋានឆ្នេរកែបរយះពេល3ថ្ងៃ ផងដែរ។ គួររំលឹកផងដែរថាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីកាន់រយះពេល13ថ្ងៃ(បិណ្ឌទី1 ដល់បិណ្ឌទី13) កន្លែងមកនេះ ពុំមានបទល្មើសអ្វីកើតឡើងគួរកត់សម្គាល់នោះទេ៕