ខេត្តកែប ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមរួចមក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រួមជាមួយលោកស្នងការរង បន្តដឹកនាំ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ,អាវភ្លៀង និងថវិកាមួយចំនួន ជូនដល់កងកម្លាំងនគរបាលខេត្តប្រចាំការ នៅរមណីយដ្ឋានកោះទន្សាយ ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប៕