General Commissariat of National Police
.

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ នាំយកអំណោយ និងថវិកាមួយចំនួន ជូនមន្រ្ដីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំនួន០៨នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ

Loading

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការយកចិត្ដទុកដាក់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះមន្រ្ដីនគរបាលដែលមានជំងឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក តំណាងឯកឧត្ដមស្នងការ បាននាំយកអំណោយ និងថវិកាមួយចំនួន ជូនមន្រ្ដីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំនួន០៨នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងនោះរួមមាន៖ ថវិកា ១០០.០០០រៀល, អង្ករ ២៥គីឡូ, មី ១កេស,ទឹកក្រូច ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ។

ក្នុងឱកាសនេះលោកអធិការ បានពាំនាំនូវពាក្យផ្ដាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្ដមស្នងការ ជូនមន្រ្ដីនគរបាលជាតិខាងលើ អោយខិតខំព្យាបាល និងថែទាំសុខភាព ដើម្បីឆាប់ជាសះស្បើយឡើងវិញ ៕