General Commissariat of National Police
.

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋមកធ្វើបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលផែនណ្ដាប់ធ្នាប់​​បានចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍មុខផ្សារពន្លៃ​ និងកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក​សាមគ្គីមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយ បានជួយសម្រួលចរាចរណ៍នៅរង្វង់មូលព្រះគោព្រះកែវ ជួយសម្រួលចរាចរណ៍នៅមុខផ្លូវចូលផ្សារត្រាច ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងរក្សាការពារអាយុជីវិតជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកធ្វើបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនៅតាមស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព៕