ខេត្តកែប ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលខេត្ត ចូលរួមរៀបចំសណ្ដាប់ធ្នាប់ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប និងជាទីប្រឹក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវជាកូនប្រុសបង្កើតរបស់ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាបងប្រុសបង្កើតរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកែប ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧/០៩/២០២៤ ដោយរោគាពាធ នៅវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕