កណ្តាល ៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូមរួមសហការពី នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ (កែឆ្នៃ) និងប្រើប្រាស់នូវសារធាតុញៀន។ (សំបកគ្រាប់០៧ គ្រាប់ ,ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ០១ និងដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក០១)។
-កើតហេតុ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុច៖ កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។
+ជនរងគ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសស្រាល ស្មាដៃ ខាងឆ្វេង) ។
+ជនសង្ស័យ ចំនួន០៦នាក់ (ឃាត់ខ្លួន០៣នាក់ គេចខ្លួន០៣នាក់) មានដូចខាងក្រោម÷
១.ឈ្មោះ មាស អូន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរណ៍ ខេត្តព្រៃវែង (ឃាត់ខ្លួន) (ជាអ្នករៀបចំចាត់ចែងមធ្យោបាយ)។
២.ឈ្មោះ តាំង យាំងវៀង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម(ឃាត់ខ្លួន) (ជាជនដៃដល់)។
៣.ឈ្មោះ ង្វៀង យី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម(ឃាត់ខ្លួន) (ជាអ្នកបើកម៉ូតូ)។
៤.ជនជាតិវៀតណាមចំនួន03នាក់ទៀត (រត់គេចខ្លួន)។
+ វត្ថុតាងចាប់យករួមមាន៖
១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។
២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។
៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។
៤.រថយន្តម៉ាក CAMRRY ពណ៌ទឹកប្រាក់ ស្លាកលេខ 2T-7080
៥.ម៉ូតូម៉ាក YAMAHA Exciter ពណ៌ទឹកប៊ិច ចំនួន២គ្រឿង
៦.ស្លាកលេខវៀតណាមចំនួន ២ស្លាក (62-C1 224.19 ,59D2 267.64)
៧.មួកការពារសុវត្ថិភាពចំនួន ០៣ (មួកពណ៌ផ្កាឈូកចំនួន ០១ ,មួកពណ៌ស ចំនួន០២)។
៨.មួកឆាងសាច់ក្រណាត់ពណ៌ខ្មៅចំនួន ០១។
៩.អាវក្រៅដៃវែងមានមួក ពណ៌លឿង ក្រឡាការ៉ូចំនួន ០១
១០.លិខិតឆ្លងដែន ឈ្មោះ MEAS AUN ចំនួន ០១
សភាពរឿងហេតុនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុច កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មានជនសង្ស័យ០៤នាក់ បានជិះម៉ូតូ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូ ភ្លាមនោះជនសង្ស័យ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ០៦គ្រាប់ បណ្ដាលឲ្យត្រូវរបួសស្រាល ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទដែកកេះ មានរូបរាងដូចគ្រាប់បែក) គប់ចូលទៅក្នុងបរិវេណខាងមុខកាស៊ីណូថ្មពេជ្រ ភ្លាមនោះជនសង្ស័យ បាននាំគ្នារត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ គេចខ្លួនបាត់ទៅ ។
ក្រោយពីកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសន្និដ្ឋាន វាយតម្លៃ លើករណីនេះ គឺជារឿងទំនាស់ផ្ទៃក្នុងការរកស៊ី មកបង្កការអុកឡុក រំខានការស៊ី មិនចង់ឲ្យដំណើរការបាន។
ចំពោះការប្រើប្រាស់អាវុធ(កែឆ្នៃ)ក្នុងរូបភាពនេះ មិនមែនជាអំពើភេរវកម្មនោះទេ។
ចំពោះជនសង្ស័យដែលបានឃាត់ខ្លួន កម្លាំងជំនាញកំពុងកសាងសំណុំចាត់ការតាមនីតិវិធី។ រីឯជនសង្ស័យដែលគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី៕