General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៩ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន២១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១២៧ គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៦៤ គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១១២គ្រឿង និងម៉ូតូ ១៥២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន២១៥ គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៨១គ្រឿង និងម៉ូតូ ១៣៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៩ ថ្ងៃ ពីថ្ងៃទី១-២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១១,៤១៥ គ្រឿង, រថយន្តធំ ១៨៨ គ្រឿង, រថយន្តតូច ៤,៥០១ គ្រឿង, ម៉ូតូ ៦,៧២៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,០៣៥ គ្រឿង, រថយន្តធំ ១០៨ គ្រឿង, រថយន្តតូច ២,៨៤៩ គ្រឿង និងម៉ូតូ ៥,០៨៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕