សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធាន IDC-CDI និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាតនៃគណបក្សនយោបាយនៅអាសុី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ៕